Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:16 - អាល់គីតាប

16 ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 រីឯ​ចំនួន​ទ័ពសេះ​មាន​ពីររយលាន​។ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ពទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 រីឯ​ទ័ព​សេះ​មាន​ចំនួន​ពីរ​រយ​លាន​នាក់។​ ខ្ញុំ​បាន​ឮ​ចំនួន​ទ័ព​ទាំង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ចំនួន​ពល​សេះ មាន​ពីរ​រយ​លាន​នាក់ ដ្បិត​ខ្ញុំ​បាន​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ​មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ

សូមមើលជំពូក ចម្លង




វិវរណៈ 9:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ័ព​សេះ​របស់​អុលឡោះ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ទ្រង់​នៅ​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទី‌សក្ការៈ​របស់​ទ្រង់។


ដែល​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ស្វាយ​ជា​ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ហើយ​សុទ្ធ‌សឹង​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។


យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ទ្រង់ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​ចំពោះ​ទ្រង់។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​អះលី‌ជំអះ។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ដ


ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សំគាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម