ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 5:1 - អាល់គីតាប

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ​ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ខ្ញុំ​ឃើញ​ក្រាំង​មួយ​ដែល​មាន​សរសេរ​នៅ​ខាងក្នុង និង​ខាងក្រៅ ដែល​មានបិទត្រា​ប្រាំពីរ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ខ្ញុំ​ឃើញ​មាន​សៀវភៅ​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ ដែល​គង់​នៅ​លើ​បល្ល័ង្ក​ សៀវភៅ​នោះ​មាន​សរសេរ​អក្សរ​ទាំងក្នុង​ទាំងក្រៅ​ ព្រមទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ‌ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង

សូមមើលជំពូក



វិវរណៈ 5:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។


ចូរ​ពិនិត្យ​មើល​ក្នុង​គីតាប​របស់អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​អុលឡោះ​ទាំង​អស់​គ្នា ដ្បិត​រស​របស់​ទ្រង់ នឹង​ប្រមែ‌ប្រមូល​វា​មក។


ខ្ញុំ​រក្សា​សក្ខី‌ភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សិស្ស​របស់​ខ្ញុំ។


រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​អ្នក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។


ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ។


ដៃ​គាត់​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ គាត់​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។


ទ្រង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។


ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុង‌រឿង កិត្ដិ‌នាម និង​អរ​គុណ​ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក គឺ​ទ្រង់​ដែល​មាន​ជីវិត​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន នៅ​សូរ៉កា នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថាៈ «សូម​ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ទទួល​ពាក្យ​សរសើរ​តម្កើង​កិត្ដិ‌នាម សិរី‌រុង‌រឿង និង​អំណាច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


កូន​ចៀម​នោះ បាន​មក​ទទួល​យក​ក្រាំង​ពី​ដៃ​ស្ដាំ​របស់​អុលឡោះ ដែល​នៅ​លើ​បល្ល័ង្ក។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំ​ពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ​ក្បាល ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរ‌លាន់​ថាៈ «សូម​អញ្ជើញ​មក!»។


ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថាៈ ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ឲ្យ​ផុត​ពី​មុខ​របស់​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក និង​ឲ្យ​ផុត​ពី​កំហឹង​របស់​កូន​ចៀម


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​ពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង