មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
វិវរណៈ 22:11 - អាល់គីតាប អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្ដអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្ដភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្ដអំពើសុចរិតថែមទៀតចុះ! រីឯអ្នកបរិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែបរិសុទ្ធថែមទៀតចុះ!។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តអំពើអយុត្តិធម៌ចុះ; អ្នកដែលស្មោកគ្រោក ចូរឲ្យអ្នកនោះបន្តនៅស្មោកគ្រោកចុះ; អ្នកដែលសុចរិត ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តសេចក្ដីសុចរិតចុះ; អ្នកដែលវិសុទ្ធ ចូរឲ្យអ្នកនោះបន្តត្រូវបានធ្វើឲ្យវិសុទ្ធចុះ”។ Khmer Christian Bible អ្នកណាដែលប្រព្រឹត្តទុច្ចរិត ចូរឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ចូរឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ រីឯអ្នកណាដែលសុចរិត ចូរឲ្យអ្នកនោះនៅតែប្រពឹ្រត្ដអំពើសុចរិតចុះ ហើយអ្នកណាដែលបរិសុទ្ធ ចូរឲ្យអ្នកនោះនៅតែបរិសុទ្ធ ចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាទុច្ចរិត ឲ្យអ្នកនោះនៅតែប្រព្រឹត្តទុច្ចរិតទៅ អ្នកណាស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកទៅ តែអ្នកណាសុចរិតវិញ ត្រូវឲ្យអ្នកនោះនៅតែប្រព្រឹត្តសុចរិត ហើយអ្នកណាបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធទៀតចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅហ្មង ឲ្យអ្នកនោះបន្តភាពសៅហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែវិសុទ្ធថែមទៀតចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល |
មនុស្សសុចរិតនៅប្រកាន់ជំហររបស់ខ្លួន តទៅមុខទៀត ហើយអ្នកដែលប្រព្រឹត្តអំពើបរិសុទ្ធ កាន់តែប្រព្រឹត្តអំពើបរិសុទ្ធថែមទៀត។
ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកំដៅ។
ពេលណាពពកខ្មួលខ្មាញ់ នោះនឹងមានភ្លៀងធ្លាក់មកលើផែនដីពុំខាន។ រីឯដើមឈើវិញ ពេលវារលំ ទោះបីរលំនៅទិសខាងត្បូង ឬទិសខាងជើងក្ដី វារលំនៅនឹងកន្លែងជានិច្ច។
ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។
ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
អ៊ីសាឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ គាត់ចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ អ៊ីសាមានប្រសាសន៍ទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។
នៅពេលដែលស្ដ្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ដ្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។
ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់អុលឡោះជាបិតាដែលនៅសូរ៉កា ដ្បិតទ្រង់ប្រទានឲ្យព្រះអាទិត្យរបស់ទ្រង់រះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។
អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតអុលឡោះនឹងប្រទានឲ្យ ពួកគេបានឆ្អែត!
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
អាល់ម៉ាហ្សៀសពេញចិត្តនាំក្រុមជំអះនេះមកជូនគាត់ផ្ទាល់ ជាក្រុមជំអះដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាបរិសុទ្ធ ឥតសៅហ្មង។
តែឥឡូវនេះ អុលឡោះបានសំរុះសំរួលបងប្អូនឲ្យជានានឹងទ្រង់វិញ ដោយបុត្រាដែលកើតមកជាមនុស្ស បានស្លាប់ ដើម្បីឲ្យបងប្អូនបានបរិសុទ្ធឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះទ្រង់។
រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងសាមសិបគីឡូក្រាម ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថអុលឡោះ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។
ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ទ្រង់នាំគ្នាគោរពថ្វាយបង្គំទ្រង់