មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព កន្លែងរបស់ទ្រង់ ដែលជាដំណាក់ ដ៏សក្ការៈនៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ។
វិវរណៈ 22:1 - អាល់គីតាប ម៉ាឡាអ៊ីកាត់បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀម។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម Khmer Christian Bible បន្ទាប់មក ទេវតានោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតមួយថ្លាដូចជាកែវចរណៃហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម |
មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព កន្លែងរបស់ទ្រង់ ដែលជាដំណាក់ ដ៏សក្ការៈនៃអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ។
យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម បទបញ្ជាដែលយើងបង្គាប់ នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក ដូចទឹកទន្លេ។ ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក ដូចរលកសមុទ្រ។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។
ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។
នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត ហូរចេញពីក្រុងយេរូសាឡឹម មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច រដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
បើអុលឡោះបានសំដែងសិរីរុងរឿងក្នុងបុត្រាមនុស្ស ទ្រង់ក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រាមនុស្ស ក្នុងទ្រង់ផ្ទាល់ដែរ! ហើយអុលឡោះនឹងសំដែងសិរីរុងរឿងរបស់បុត្រាមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។
រីឯម្ចាស់ដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីអុលឡោះជាបិតាឲ្យមករកអ្នករាល់គ្នា គឺជារសអុលឡោះដែលសំដែងសេចក្ដីពិតចេញពីអុលឡោះមក។ កាលណារសអុលឡោះមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់អុលឡោះ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់បង់ថ្លៃឡើយ។
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរពេញទៅដោយគ្រោះកាចទាំងប្រាំពីរ ចុងក្រោយបង្អស់បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!
ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ អុលឡោះតាអាឡាជាម្ចាស់ដែលប្រទានរសរបស់ទ្រង់ដល់ពួកណាពី ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យមកប្រាប់ពួកអ្នកបម្រើទ្រង់ដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។
ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។
បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកអះលីជំអះ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើគូរបានរួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជារសទាំងប្រាំពីររបស់អុលឡោះ ដែលទ្រង់ចាត់ឲ្យទៅពាសពេញលើផែនដី។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។