Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 13:32 - អាល់គីតាប

32 បើ​អុលឡោះ​បាន​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា​មនុស្ស ទ្រង់​ក៏​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស ក្នុង​ទ្រង់​ផ្ទាល់​ដែរ! ហើយ​អុលឡោះ​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​បុត្រា​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ប្រសិនបើ​ព្រះ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​កូនមនុស្ស​ព្រះ​ក៏​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​តាមរយៈ​អង្គទ្រង់​ដែរ ហើយ​ព្រះអង្គ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កូនមនុស្ស​ភ្លាម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ដូច្នេះ​បើ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​តាមរយៈ​កូន​មនុស្ស​ នោះ​ព្រះអង្គ​ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​តាមរយៈ​ព្រះអង្គ​ដែរ​ ហើយ​ព្រះអង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ឆាប់ៗ​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប្រសិន‌បើ​ព្រះ​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ព្រះ‌អង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 បើ​ព្រះ‌ជាម្ចាស់​បាន​សម្តែង​សិរី‌រុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះអង្គ​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះអង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង

សូមមើលជំពូក ចម្លង




យ៉ូហាន 13:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រា​មនុស្ស​ត្រូវ​សំដែង​សិរី‌រុង‌រឿង​ហើយ។


កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ គាត់​ងើប​មុខ​មើល​ទៅ​លើ​មេឃ​និយាយ​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សំដែង​សិរី‌រុង‌រឿង​របស់​ខ្ញុំ​ឡើង ដើម្បី​ឲ្យ​បុត្រា​សំដែង​សិរី‌រុង‌រឿង​របស់​បិតា​ដែរ។


គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។


ម៉ាឡា‌អ៊ីកាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​អុលឡោះ និង​បល្ល័ង្ក​របស់​កូន​ចៀម។


យើង​ជា​អាល់ផា និង​ជា​អូមេកា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។


ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់​នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​អុលឡោះ និង​បល្ល័ង្ក​របស់​កូន​ចៀម​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ទ្រង់


អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​អុលឡោះ‌ជាបិតា​របស់​យើង​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម