នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។
វិវរណៈ 18:14 - អាល់គីតាប ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថាៈ “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ ព្រះគម្ពីរខ្មែរសាកល “ផលផ្លែនៃការប្រាថ្នាចង់បានរបស់ចិត្តអ្នក បានចាកចេញពីអ្នក ហើយអស់ទាំងភាពប្រណិត និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ គេនឹងរកមិនឃើញរបស់ទាំងនោះទៀតសោះឡើយ”។ Khmer Christian Bible ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកឈ្មួញពោលទៅក្រុងនោះថា៖ «អស់ទាំងផលផ្លែ ដែលចិត្តអ្នកប្រាថ្នាចង់បាននោះ បានចេញពីអ្នកហើយ ឯអស់ទាំងរបស់មានតម្លៃ និងរបស់ដ៏រុងរឿងទាំងប៉ុន្មានរបស់អ្នក ត្រូវបាត់បង់អស់ រកមិនឃើញទៀតឡើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថា: “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះរសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស នឹងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ |
នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។
ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត–ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។
ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង គេរស់នៅក្នុងដំណាក់ស្ដេចឯណោះ!។
ប៉ុន្តែ អុលឡោះមានបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
អ៊ីព្រហ៊ីមមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្ដហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។
បងប្អូនមានចិត្ដលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនសូមពីអុលឡោះ។
ពួកឈ្មួញដែលរកស៊ីមានបាន ដោយលក់ទំនិញនៅក្រុងនេះ នាំគ្នាឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោសដែលកើតមានដល់ក្រុង ទាំងយំសោក និងកាន់ទុក្ខទៀតផង។