Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:8 - អាល់គីតាប

8 តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 បើមិនដូច្នេះ តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ដែល​ដណ្ដប់​ដោយ​សម្លៀកបំពាក់​ទន់​ៗ​ឬ? មើល៍! អ្នក​ដែល​ស្លៀក​សម្លៀកបំពាក់​ទន់​ៗ គេ​នៅ​ក្នុង​ដំណាក់​ស្ដេច​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 តើ​អ្នក​រាល់គ្នា​បាន​ចេញ​ទៅ​មើល​អ្វី?​ មើល​បុរស​ម្នាក់​ ដែល​ស្លៀក​សម្លៀក​បំពាក់​ស្អាត​ប្រណិត​ឬ?​ នែ៎!​ អ្នក​ស្លៀក​ពាក់​ស្អាត​ប្រណិត​ គឺ​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​រុង‌រឿង​គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ជម្រាប​ស្តេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្តេច​ក៏​ប្រាប់​ថា៖ «គឺ​ពិត​ជា​អេលី‌យ៉េស​អ្នក​ស្រុក​ធេស‌ប៊ី!»


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ អេសាយ​ធ្វើ​តាម គឺ​គាត់​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។


នៅ​ថ្ងៃ​នោះ ណាពី​ម្នាក់ៗ​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​និមិត្ត‌ហេតុ​ដែល​ខ្លួន​បាន​ឃើញ ហើយ​គេ​នឹង​លែង​ពាក់​អាវ​រោម​សត្វ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​ហើយ។


ពេល​ពួក​សិស្ស​របស់​យ៉ះយ៉ា​ចេញ​ផុត​ទៅ អ៊ីសា​ប្រាប់​ទៅ​មហា‌ជន​អំពី​យ៉ះយ៉ា​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?។


បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ណាពី​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ណាពី​ទៅ​ទៀត


យ៉ះយ៉ា មាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ គាត់​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។


តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។


សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី យើង​នៅ​តែ​ឃ្លាន​នៅ​តែ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។


ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត​បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់​សម្លឹង​បង‌ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស​សល់


យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម