ក៏ប៉ុន្តែ នៅសូរ៉កា អុលឡោះតាអាឡាគ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ទ្រង់មានអំណាចខ្លាំង ជាងសំឡេងមហាសាគរ ទ្រង់មានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។
វិវរណៈ 1:15 - អាល់គីតាប ជើងគាត់រលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងគាត់ឮសូរសន្ធឹកដូចមហាសាគរ។ ព្រះគម្ពីរខ្មែរសាកល ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន; Khmer Christian Bible ជើងរបស់លោកដូចជាលង្ហិនដ៏ភ្លឺរលោងដែលគេដុតនៅក្នុងឡភ្លើង ហើយសំឡេងរបស់លោកដូចជាសំឡេងទឹកជាច្រើនដែលឮយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងលោករលើបដូចលង្ហិនដែលគេដុតក្នុងភ្លើង ហើយសំឡេងលោកឮសូរសន្ធឹកដូចមហាសាគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបាទាទ្រង់ដូចជាលង្ហិនរលីង ដែលភ្លឺផ្លេកៗ ដូចជាដុតក្នុងគុកភ្លើង ព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើន |
ក៏ប៉ុន្តែ នៅសូរ៉កា អុលឡោះតាអាឡាគ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ទ្រង់មានអំណាចខ្លាំង ជាងសំឡេងមហាសាគរ ទ្រង់មានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចសំឡេងរបស់អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ ដូចសន្ធឹកកងទ័ព។ នៅពេលសត្វនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។
ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។
ទ្រង់នាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។
ខ្ញុំឃើញម៉ាឡាអ៊ីកាត់ខ្លាំងពូកែម្នាក់ទៀតចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន មានឆព្វណ្ណរង្សីនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងគាត់ដូចសសរភ្លើង។
ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ដ្រី។
ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ចូរសរសើរតម្កើងអុលឡោះ! ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់បានតាំងរាជ្យរបស់ទ្រង់ហើយ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ បុត្រារបស់អុលឡោះ គឺគាត់ដែលមានភ្នែកភ្លឺដូចអណ្ដាតភ្លើង និងជើងដូចលង្ហិន គាត់ប្រាប់ថាៈ