នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់ណុះហ៍។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖
លោកុប្បត្តិ 5:32 - អាល់គីតាប ពេលណុះហ៍អាយុប្រាំរយឆ្នាំ គាត់បង្កើតបាន សិម ហាំ និងយ៉ាផេត។ ព្រះគម្ពីរខ្មែរសាកល ពេលណូអេមានអាយុ ៥០០ ឆ្នាំ ណូអេបានបង្កើតសិម ហាំ និងយ៉ាផែត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីលោកណូអេមានអាយុប្រាំរយឆ្នាំ លោកបង្កើតបានសិម ហាំ និងយ៉ាផែត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកណូអេអាយុប្រាំរយឆ្នាំ លោកបង្កើតបាន សិម ហាំ និងយ៉ាផេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ នឹងយ៉ាផែត១។ |
នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់ណុះហ៍។ ក្រោយទឹកជំនន់ធំអ្នកទាំងបីបានបង្កើតកូនចៅ ដូចតទៅនេះ៖
រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
នេះហើយជាពូជអំបូររបស់កូនចៅណុះហ៍ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។
មនុស្សលោកចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។
នៅថ្ងៃដដែលនោះ ណុះហ៍ កូនប្រុសរបស់គាត់ គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសារស្រីទាំងបីរបស់គាត់ នាំគ្នាចូលទៅក្នុងទូកធំ។
លោកសេឡាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាកសាដ លោកអើប៉ាកសាដជាកូនលោកសិម លោកសិមជាកូនណាពីណុះហ៍ ណាពីណុះហ៍ជាកូនលោកឡាម៉េក