Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:32 - អាល់គីតាប

32 នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​ណុះហ៍ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ។ អ្នក​ទាំង​នោះ​ជា​ដើម​កំណើត​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​បែក​ខ្ញែក​លើ​ផែនដី​ក្រោយ​ទឹក​ជំនន់​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ទាំងនេះ​ហើយ ជា​ពូជអម្បូរ​របស់​ពួក​កូនប្រុស​ណូអេ តាម​វង្សត្រកូល​នៅក្នុង​ប្រជាជាតិ​របស់ពួកគេ ហើយ​ប្រជាជាតិ​នានា​បាន​បែកខ្ញែក​ទៅលើ​ផែនដី​ចេញពី​អ្នកទាំងនេះ ក្រោយពី​ទឹកជំនន់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នោះ​សុទ្ធ​តែ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ ហើយ​អ្នក​ទាំង​នោះ​បាន​បែក​ខ្ញែក ចេញ​ទៅ​ជា​សាសន៍​ផ្សេងៗ​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ។ អ្នក​ទាំង​នោះ​ជា​ដើម​កំណើត​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​បែក‌ខ្ញែក​លើ​ផែនដី​ក្រោយ​ទឹក​ជំនន់​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​សុទ្ធ​តែ​ជា​គ្រួ ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ណូអេ តាម​ពូជ​ដំណ​នៅ​នគរ​គេ គឺ​ជា​ពួក​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​បែក‌ខ្ញែក​គ្នា ចេញ​ទៅ​សាសន៍​ផ្សេងៗ នៅ​ផែនដី​ក្រោយ​ទឹក​ជន់​លិច។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​ណុះហ៍។ ក្រោយ​ទឹក​ជំនន់​ធំ​អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ ដូច​តទៅ​នេះ៖


គឺ​ជន‌ជាតិ​ទាំង​នោះ​ហើយ ដែល​ជា​ពូជ‌ពង្ស​របស់​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។


ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក​ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុកថាន។


នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។


គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វ‌បុរស​របស់​ប្រជា‌ជាតិ​នា​នា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។


នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សំដី​តែ​មួយ។


អុលឡោះ​ប្រទាន​ពរ​ដល់​ណុះហ៍ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន ពាស​ពេញ​ផែនដី​ទៅ!


កូន​ប្រុស​ទាំង​បី​របស់​ណុះហ៍​បាន​បង្កើត​កូន​ចៅ​នៅ​ពាស​ពេញ​លើ​ផែនដី​ឡើង​វិញ។


ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះ​ករ​លើ​ផែនដី ហើយ​ឲ្យ​មាន​ពាស​ពេញ​លើ​ផែនដី​ចុះ»។


អុលឡោះ​ប្រទាន​ទឹក​ដី​ឲ្យ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។


អុលឡោះ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ អុលឡោះ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម