Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ នឹង​យ៉ាផែត​១។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ពេល​ណូអេ​មាន​អាយុ ៥០០ ឆ្នាំ ណូអេ​បាន​បង្កើត​សិម ហាំ និង​យ៉ាផែត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ក្រោយ​ពី​លោក​ណូ​អេ​មាន​អាយុ​ប្រាំរយ​ឆ្នាំ លោក​បង្កើត​បាន​សិម ហាំ និង​យ៉ាផែត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ពេល​ណុះហ៍​អាយុ​ប្រាំ​រយ​ឆ្នាំ គាត់​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​គ្រា​ទឹក​ជន់​លិច​មក នោះ​ពួក​កូន​ណូអេ​បាន​បង្កើត​កូន​ត​ទៅ ឯ​បញ្ជី​ដំណ​វង្ស​ពី​សិម ហាំ នឹង​យ៉ាផែត​ជា​កូន​គាត់ នោះ​គឺ​ដូច្នេះ


ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ


នោះ​សុទ្ធ​តែ​ជា​គ្រួ ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ណូអេ តាម​ពូជ​ដំណ​នៅ​នគរ​គេ គឺ​ជា​ពួក​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​បែក‌ខ្ញែក​គ្នា ចេញ​ទៅ​សាសន៍​ផ្សេងៗ នៅ​ផែនដី​ក្រោយ​ទឹក​ជន់​លិច។


ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត នឹង​កាណាន


អាយុ​ឡាមេក​ទាំង​អស់​បាន​៧៧៧​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។


កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ


ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ នឹង​យ៉ាផែត​១


គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ នឹង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ នឹង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា


ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី


សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់‌សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម