ឡូតពោលទៅម៉ាឡាអ៊ីកាត់វិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្តាប់ពាក្យអង្វររបស់ខ្ញុំផង!
លោកុប្បត្តិ 48:18 - អាល់គីតាប យូសុះជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្តាំលើក្បាលវាឯណេះវិញ»។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបប្រាប់ឪពុកថា៖ “លោកឪពុកអើយ មិនមែនដូច្នេះទេ ដ្បិតនេះជាកូនច្បង! ត្រូវដាក់ដៃស្ដាំរបស់លោកឪពុកលើក្បាលរបស់វាវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់ពុកលើក្បាលវាឯណេះវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯណេះវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយពាក្យថា មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ |
ឡូតពោលទៅម៉ាឡាអ៊ីកាត់វិញថា៖ «លោកម្ចាស់អើយ សូមមេត្តាស្តាប់ពាក្យអង្វររបស់ខ្ញុំផង!
បន្ទាប់មក រ៉ហ្វ៊ីកាយកសម្លៀកបំពាក់របស់អេសាវ ជាកូនច្បង គឺសម្លៀកបំពាក់ស្អាតជាងគេនៅក្នុងផ្ទះ មកពាក់ឲ្យយ៉ាកកូបជាកូនពៅ។
បងប្អូនរបស់យូសុះអង្គុយបរិភោគ នៅទល់មុខគាត់ តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេ រហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។
យូសុះឃើញឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអ៊ីមដូច្នេះ គាត់មិនពេញចិត្តទេ។ គាត់ទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណាសេ។
ប៉ុន្តែ ឪពុកគាត់ប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថា ម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិមួយចំនួនធំ»។
រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើអុលឡោះតាអាឡាប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញអ្នកទាំងពីរចេញពីស្តេចហ្វៀរ៉អ៊ូន។
ស្ដ្រីឈ្លាសវៃឆ្លើយទៅវិញថា “ទេមិនបានទេ! បើយើងចែកឲ្យពួកនាង ក្រែងមិនគ្រាន់សម្រាប់យើងផង សម្រាប់ពួកនាងផង។ ចូរនាំគ្នាទៅទិញនៅផ្ទះលក់ប្រេងទៅ!”។
ប៉ុន្ដែ ពេត្រុសឆ្លើយទៅវិញថា៖ «ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ»។
ប៉ុន្ដែ ខ្ញុំឆ្លើយទៅវិញថាៈ “ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ”។