លោកុប្បត្តិ 48:19 - អាល់គីតាប
19 ប៉ុន្តែ ឪពុកគាត់ប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថា ម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជាជាតិមួយចំនួនធំ»។
សូមមើលជំពូក ចម្លង
19 ប៉ុន្តែឪពុករបស់គាត់មិនព្រម ហើយនិយាយថា៖ “យើងដឹងហើយ កូនអើយ យើងដឹងហើយ! វានឹងទៅជាជាតិសាសន៍មួយដែរ ហើយវានឹងបានជាធំដែរ យ៉ាងណាមិញ ប្អូនប្រុសរបស់វានឹងបានជាធំជាងវា ហើយពូជពង្សរបស់វានឹងទៅជាប្រជាជាតិដែលមានចំនួនច្រើន”។
សូមមើលជំពូក ចម្លង
19 ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។
សូមមើលជំពូក ចម្លង
19 ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណាសេជាកូនច្បង វាក៏នឹងបានទៅជាប្រជាជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជាជាតិមួយធំជាងវាទៅទៀត។ ពូជពង្សរបស់អេប្រាអ៊ីមនឹងបានទៅជាប្រជាជាតិដ៏ធំ»។
សូមមើលជំពូក ចម្លង
19 តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនឹងបានធំផង ប៉ុន្តែ ប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ
សូមមើលជំពូក ចម្លង