នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។
លោកុប្បត្តិ 48:1 - អាល់គីតាប ក្រោយមក មានគេជម្រាបយូសុះថា ឪពុករបស់គាត់មានជំងឺ។ គាត់ក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់គាត់ទាំងពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការទាំងនោះមក មានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ នឹងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ |
នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។
គេជម្រាបយ៉ាកកូបថា៖ «យូសុះជាកូនមករកជួប»។ អ៊ីស្រអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
យូសុះបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយគាត់ក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលគាត់បានបីដាក់លើភ្លៅផងដែរ។
នៅគ្រានោះ អេលីយ៉ាសាក់មានជំងឺជាទម្ងន់ហៀបនឹងស្លាប់។ ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែលមកសួរសុខទុក្ខគាត់ ស្តេចយំសម្រក់ទឹកភ្នែកលើមុខគាត់ ហើយមានប្រសាសន៍ថា៖ «លោកបិតា! លោកបិតាអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។
បន្ទាប់មក អេលីយ៉ាសាក់ទទួលមរណភាព ហើយគេក៏យកសពគាត់ទៅបញ្ចុះ។ ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។
ក្រោយមក អៃយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត គាត់បានឃើញកូនចៅរបស់គាត់រហូតដល់បួនតំណ។
នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។
ដោយសារជំនឿ ពេលណាពីយ៉ាកកូបហៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនៗរបស់ណាពីយូសុះ ហើយគាត់ថ្វាយបង្គំអុលឡោះ ដោយបន្ទន់ខ្លួនលើឈើច្រត់។
គេចាត់ទុកកូនចៅយូសុះ ជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដីធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។