ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:26 - អាល់គីតាប

យូសុះ​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ​ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ជូន​ស្តេច​ហ្វៀរ៉អ៊ូន មាន​តែ​ដី​របស់​អ៊ីមុាំ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ យ៉ូសែប​បាន​តាំង​សេចក្ដីនេះ​ទាក់ទងនឹង​ដីធ្លី​នៅ​អេហ្ស៊ីប ទុកជា​បទបញ្ញត្តិ​រហូតដល់​សព្វថ្ងៃនេះ គឺ​មួយភាគប្រាំ​ជារបស់​ផារ៉ោន​។ មានតែ​ដីធ្លី​របស់​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅជា​របស់​ផារ៉ោន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគ‌ផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ថ្វាយ​ព្រះចៅ​ផារ៉ោន មាន​តែ​ដី​របស់​បូជា‌ចារ្យ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​ឡាយ មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់!»។ អ៊ីប្រាំ​បាន​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​រឹប​អូស​បាន មក​ជូន​ស្តេច​ម៉ិលគី‌ស្សាដែក​មួយ​ភាគ​ដប់។


ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ដំណាក់​របស់​អុលឡោះ​! អ្វីៗ​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ខ្ញុំ​នឹង​យក​មួយ​ភាគ​ដប់​ជូន​ទ្រង់​វិញ»។


សូម​ស្តេច​តែង​តាំង​មន្ត្រី​ផ្សេងៗ ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ ពី​ភោគ​ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ​ហៀរ​ខាង​មុខ​នេះ។


រីឯ​ពួក​អ៊ីមុាំ​វិញ យូសុះ​ពុំ​បាន​ទិញ​ដី​ធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចេញ​ច្បាប់​មួយ ការ​ពារ​ពួក​អ៊ីមុាំ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្តេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដី​ធ្លី​ឡើយ។


ប្រជា‌ជន​នាំ​គ្នា​ពោល​ថា៖ «ចៅ‌ហ្វាយ​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​ចៅ‌ហ្វាយ​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ របស់​ស្តេច​ហ្វៀរ៉អ៊ូន​ហើយ»។


មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយ‌សារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​អ្នក​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​អុលឡោះ​ឡើយ។


យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ ហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។


ជំនូន​មួយ​ភាគ​ដប់​ទាំង​អស់ គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្តី ត្រូវ​ទុក​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


«រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ជា​ជំនូន។


«នៅ​ឆ្នាំ​ទី​បី ជា​ឆ្នាំ​ដែល​ត្រូវ​ជូន​ជំនូន​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​ជំនូន​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេ​ម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។