ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។
លោកុប្បត្តិ 44:5 - អាល់គីតាប ចៅហ្វាយរបស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ ព្រះគម្ពីរខ្មែរសាកល តើនេះមិនមែនជាពែងដែលចៅហ្វាយរបស់ខ្ញុំផឹកពីវា ហើយទស្សទាយដោយប្រើវាទេឬ? អ្នករាល់គ្នាបានធ្វើអាក្រក់ហើយ ដែលធ្វើដូច្នេះ!’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមិនមែនជាពែងដែលចៅហ្វាយខ្ញុំផឹក និងប្រើសម្រាប់ទស្សន៍ទាយទេឬ? អ្នករាល់គ្នាធ្វើដូច្នេះ គឺអាក្រក់ណាស់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។ |
ឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន អុលឡោះតាអាឡាបានប្រទានពរពុក។
យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យយូសុះបង្គាប់។
កាលពួកមន្ត្រីឃើញថា ឱកាសល្អហុចឲ្យដូច្នេះ ពួកគេក៏ប្រញាប់ជម្រាបស្តេចវិញថា៖ «ស្តេចបេនហាដាដ ពិតជាបងប្អូនរបស់ស្តេចមែន!»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «ចូលទៅអញ្ជើញស្តេចមក»។ ស្តេចបេនហាដាដ ក៏ចេញមកជួបស្តេចអហាប់ ហើយស្តេចអហាប់ឲ្យស្តេចបេនហាដាដ ឡើងជិះរទេះជាមួយ។
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញ គាត់បានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់បំណងអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។