ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
លោកុប្បត្តិ 41:57 - អាល់គីតាប មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីយូសុះ ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។ ព្រះគម្ពីរខ្មែរសាកល មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី។ |
ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ អ៊ីប្រាំចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។
ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្តើមកើតមាន ដូចយូសុះនិយាយមែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូល មានអាហារបរិភោគគ្រប់គ្រាន់។
ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ យូសុះបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែ ទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗក្នុងស្រុកអេស៊ីប។
នៅគ្រានោះ យ៉ាកកូបបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប គាត់ក៏និយាយទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។
កូនៗរបស់អ៊ីស្រអែលបាននាំគ្នាមកទិញស្រូវដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។
នៅគ្រានោះយូសុះមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយគាត់ចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់យូសុះនាំគ្នាមកក្រាបចំពោះគាត់ អោនមុខដល់ដី។
យូសុះបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ស្តេចហ្វៀរ៉អ៊ូន។
បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំ តែអុលឡោះបានធ្វើឲ្យការនោះ ប្រែទៅជាល្អ ដូចយើងឃើញសព្វថ្ងៃនេះស្រាប់ គឺទ្រង់បានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។
ក្រែងលោអ្នកស្រុកអេស៊ីបពោលថា អុលឡោះតាអាឡាគ្មានអំណាចនឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ទ្រង់ស្អប់ពួកគេ បានជាទ្រង់នាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។