ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង
លោកុប្បត្តិ 41:43 - អាល់គីតាប រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។ ព្រះគម្ពីរខ្មែរសាកល រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល |
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង
ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះទៀតថា៖ «យើងជាស្តេចហ្វៀរ៉អ៊ូន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីអ្នកជាមុននោះឡើយ»។
ពួកគេជម្រាបឪពុកថា៖ «អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការទៀតផង។
អ្នកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ និយាយមកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា អ្នករាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយ អ្នកឯទៀតៗយកស្រូវតាមសេចក្តីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន
នៅគ្រានោះយូសុះមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយគាត់ចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់យូសុះនាំគ្នាមកក្រាបចំពោះគាត់ អោនមុខដល់ដី។
គេនាំគ្នាជម្រាបយ៉ាកកូបថា៖ «យូសុះនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ យ៉ាកកូបមិនរំភើបចិត្តសោះ ព្រោះគាត់មិនជឿសំដីរបស់ពួកគេទេ។
ដូច្នេះ ពុំមែនបងៗទេ គឺអុលឡោះវិញទេតើដែលចាត់ប្អូនឲ្យមកទីនេះ ទ្រង់បានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ស្តេចហ្វៀរ៉អ៊ូន គឺឲ្យប្អូនត្រួតត្រា លើវាំងរបស់ស្តេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។
បងៗរបស់គាត់នាំគ្នាមកជួបគាត់ផ្ទាល់ ពួកគេក្រាបដល់ជើងគាត់ ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ប្អូន»។
មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។
លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីស្តេចអហាស៊ូរុស។ គាត់ជាវរជនមួយនាក់របស់ជនជាតិយូដា ដែលជនរួមជាតិរបស់គាត់គោរពស្រឡាញ់គ្រប់ៗគ្នា។ គាត់តែងតែផ្តល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់គាត់ជានិច្ច៕
ស្តេចបានចេញបញ្ជាឲ្យអ្នកបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយបង្គំលោកហាម៉ាន តែលោកម៉ាដេកាយពុំព្រមអោនគោរព ឬថ្វាយបង្គំលោកហាម៉ានទេ។
ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។
បន្ទាប់មក ស្តេចបានលើកតម្កើងដានីយ៉ែល ព្រមទាំងប្រទានរង្វាន់ដ៏មានតម្លៃយ៉ាងច្រើនដល់គាត់។ ស្ដេចក៏ប្រទានឲ្យដានីយ៉ែលត្រួតត្រាលើអាណាខេត្តបាប៊ីឡូនទាំងមូល និងឲ្យគាត់ធ្វើជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។
ប៉ុន្ដែ អុលឡោះនៅជាមួយគាត់ អុលឡោះបានរំដោះគាត់ឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ អុលឡោះប្រទានឲ្យគាត់មានប្រាជ្ញាវាងវៃ និងគាប់ចិត្តស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រារាជវាំងទាំងមូលផង។
ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅសូរ៉ក ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាលុតជង្គង់ចុះ នៅពេលណាឮនាមអ៊ីសា