ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីរនាក់បានប្រព្រឹត្តខុសចំពោះស្តេចអេស៊ីប ជាចៅហ្វាយរបស់ខ្លួន។ ម្នាក់ជាមហាតលឹកដែលមាននាទីជូនស្រា និងម្នាក់ទៀតមាននាទីជូននំបុ័ង។
លោកុប្បត្តិ 40:22 - អាល់គីតាប ប៉ុន្តែ ស្តេចបញ្ជាឲ្យគេយកមហាតលឹកជូននំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលយូសុះបកស្រាយប្រាប់។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែទ្រង់ព្យួរមេអ្នកដុតនំប៉័ង ដូចដែលយ៉ូសែបបានកាត់ស្រាយឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ដេចព្យួរកមេដុតនំ ដូចលោកយ៉ូសែបបានកាត់ស្រាយប្រាប់មែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំប៉័ងទៅព្យួរ-ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ ដូចជាយ៉ូសែបបានកាត់សេចក្ដីឲ្យ |
ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីរនាក់បានប្រព្រឹត្តខុសចំពោះស្តេចអេស៊ីប ជាចៅហ្វាយរបស់ខ្លួន។ ម្នាក់ជាមហាតលឹកដែលមាននាទីជូនស្រា និងម្នាក់ទៀតមាននាទីជូននំបុ័ង។
នៅបីថ្ងៃទៀតស្តេចហ្វៀរ៉អ៊ូននឹងយកក្បាលអ្នកចេញពីខ្លួន គេយកអ្នកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់អ្នក»។
គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ យូសុះនិយាយថា៖ «មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
យូសុះជម្រាបទៅកាន់ស្តេចហ្វៀរ៉អ៊ូនថា៖ «មិនមែនខ្ញុំទេ ដែលចេះកាត់ស្រាយន័យ! មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យជូនស្តេចបាន»។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ដូច្នេះ ណាពីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។ កុំលាយអង្កាម និងអង្ករចូលគ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះបានសំដែងឲ្យខ្ញុំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីខ្ញុំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺទ្រង់ពេញចិត្តឲ្យខ្ញុំពន្យល់អត្ថន័យជូនស្តេច ហើយឲ្យស្តេចជ្រាបពីគំនិត ដែលស្ថិតនៅក្នុងចិត្តរបស់ស្តេចផ្ទាល់។
ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ គាត់នោះគឺដានីយ៉ែល ដែលបិតារបស់ស្តេចប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក គាត់នឹងពន្យល់អត្ថន័យជូនស្តេចជាមិនខាន»។
អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់យើងទ្រង់បានប្រោសអ៊ីសា ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។