Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:22 - ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​ទ្រង់​ព្យួរ​មេអ្នកដុតនំប៉័ង ដូចដែល​យ៉ូសែប​បាន​កាត់ស្រាយ​ឲ្យ​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប៉ុន្តែ ស្ដេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលិក​ថ្វាយ​នំប៉័ង​ទៅ​ព្យួរ-ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ឯ​មេ​ពួក​ដុត​នំ ទ្រង់​បាន​ចង​ព្យួរ​វិញ ដូច​ជា​យ៉ូសែប​បាន​កាត់​សេចក្ដី​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ប៉ុន្តែ ស្តេច​បញ្ជា​ឲ្យ​គេ​យក​មហា‌តលឹក​ជូន​នំបុ័ង​ទៅ​ព្យួរ ក ស្រប​តាម​ពាក្យ​ដែល​យូសុះ​បក​ស្រាយ​ប្រាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។


នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ចេញពី​លោក ហើយ​ព្យួរ​លោក​នៅលើ​ឈើ នោះ​បក្សាបក្សី​នឹង​ស៊ី​សាច់​របស់លោក”។


ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។ យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


រីឯ​ខ្ញុំព្រះបាទ​វិញ អាថ៌កំបាំង​នេះ​ត្រូវបាន​បើកសម្ដែង​ដល់​ខ្ញុំព្រះបាទ មិនមែន​ដោយព្រោះ​ខ្ញុំព្រះបាទ​មាន​ប្រាជ្ញា​ជាង​មនុស្សរស់​ទាំងអស់​ទេ គឺ​ដើម្បី​ឲ្យ​ការកាត់ស្រាយ​នេះ​បាន​ជ្រាប​ដល់​ព្រះរាជា និង​ឲ្យ​ព្រះករុណា​ជ្រាប​គំនិត​នៃ​ព្រះទ័យ​របស់ព្រះករុណា​ប៉ុណ្ណោះ​។


ពីព្រោះ​វិញ្ញាណ​ដ៏វិសេស និង​ចំណេះដឹង ព្រមទាំង​ការយល់ដឹង ការកាត់ស្រាយ​យល់សប្តិ ការ​ដោះ​ប្រស្នា និង​ការ​ដោះស្រាយ​បញ្ហាដ៏លំបាក ឃើញមាន​នៅក្នុង​គាត់ គឺ​នៅក្នុង​ដានីយ៉ែល​ដែល​ស្ដេច​បាន​ប្រទាន​ឈ្មោះ​គាត់​ថា បេលថិស្សាសារ​។ ឥឡូវនេះ សូម​ហៅ​ដានីយ៉ែល​មក ហើយ​គាត់​នឹង​បង្ហាញ​ការបកស្រាយ​នោះ”។


ព្រះ​នៃ​ដូនតា​របស់យើង បាន​លើក​ព្រះយេស៊ូវ ដែល​អស់លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅលើ​ឈើ​នោះ ឲ្យរស់ឡើង​វិញ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម