បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
លោកុប្បត្តិ 40:14 - អាល់គីតាប ក៏ប៉ុន្តែ ពេលអ្នកបានសុខស្រួលវិញ ហើយសូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយអ្នក សូមមេត្តាជម្រាបស្តេចហ្វៀរ៉អ៊ូនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង ព្រះគម្ពីរខ្មែរសាកល គ្រាន់តែថា កាលណាលោកបានសុខស្រួល សូមនឹកចាំថាខ្ញុំបាននៅជាមួយលោក ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ខ្ញុំ ដោយលើកឡើងអំពីខ្ញុំនៅចំពោះផារ៉ោនផង ដើម្បីឲ្យខ្ញុំបានចេញពីគុកនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ពេលលោកបានសុខស្រួលហើយ សូមនឹកចាំពីខ្ញុំផង សូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ សូមទូលផារ៉ោនឲ្យជ្រាបពីខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង |
បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
ពេលនោះ មហាតលឹកដែលមាននាទីជូនស្រា ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ថ្ងៃនេះ ខ្ញុំសូមសារភាពកំហុសមួយ។
ថ្ងៃមួយ ស្តេចទតសួរថា៖ «តើមានកូនចៅណាម្នាក់របស់ស្តេចសូលនៅរស់ឬទេ? យើងចង់សំដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។
ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយកូន ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់កូន នោះ ពួកគេបានមកជួយគាំទ្របិតា។
បន្ទាប់មក គាត់សុំអ៊ីសាថា៖ «ឱអ៊ីសាអើយ! ពេលលោកម្ចាស់មកគ្រងរាជ្យ សូមកុំភ្លេចខ្ញុំ»។
ពេលទ្រង់ត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្ដែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ
ឥឡូវនេះ សូមអ្នកទាំងពីរស្បថ ឲ្យនាងខ្ញុំ ដោយយកអុលឡោះតាអាឡាជាសាក្សីថា នាងខ្ញុំបានជួយអ្នកទាំងពីរដោយសប្បុរសយ៉ាងណា សូមអ្នកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្តុតាងឲ្យនាងខ្ញុំបានដឹងច្បាស់ថា
លោកម្ចាស់មិនត្រូវសោកស្តាយ ឬកើតវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាអុលឡោះតាអាឡាប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។