Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:31 - អាល់គីតាប

31 លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្តាយ ឬ​កើត​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង​សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណាអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ ដោយ​លោក​បាន​កម្ចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្ដាយ ឬ​មាន​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង‌សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្តស្តាយ​ដោយ​លោក​បាន​កំចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក​ផង។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:31
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ពេល​អ្នក​បាន​សុខ​ស្រួល​វិញ ហើយ​សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​អ្នក សូម​មេត្តា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង


ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ​មាន​ជ័យ‌ជំនះ លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ខ្ញុំ


អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែងតែ​សង‌សឹក ឱ​អុលឡោះ​ដែល​តែងតែ​សង‌សឹក សូម​សំដែង​អំណាច!


បន្ទាប់​មក គាត់​សុំ​អ៊ីសា​ថា៖ «ឱ​អ៊ីសា​អើយ! ពេល​លោក​ម្ចាស់​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ខ្ញុំ»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​អុលឡោះ​សំដែង​កំហឹង​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ”។


ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ជំពប់​ចិត្ដ​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។


សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ដោយ​ចិត្ដ​ស្មោះ​សរ និង​ដោយ​ចិត្ត​បរិសុទ្ធ​ចេញ​មក​ពី​អុលឡោះ។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ក្តី​មេត្តា​របស់​អុលឡោះ​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។


សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ ទ្រង់​នឹង​ពិនិត្យ​ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​នឹង​ការ‌ពារ​ខ្ញុំ ព្រម​ទាំង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ជា​មិន​ខាន»។


នៅ​ពេល​ដែលអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ដែល​ទ្រង់​តែង‌តាំង​លោក ជា​មគ្គទ្ទេសក៍​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល


សូម​អរ​គុណ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​អុលឡោះ​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង​សឹក​ដោយ​ផ្ទាល់​ដៃ។


ពួក​អ្នក​បម្រើ​របស់​ទត​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កែល នៅ​ភូមិ​កើ‌មែល ហើយ​ពោល​ទៅ​នាង​ថា៖ «ទត​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​គាត់»។


សូមអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​យើង​តាម​សេចក្តី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ប្រគល់​ស្តេច​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម