Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:14 - ព្រះគម្ពីរខ្មែរសាកល

14 គ្រាន់តែថា កាលណា​លោក​បាន​សុខស្រួល សូម​នឹកចាំ​ថា​ខ្ញុំ​បាន​នៅជាមួយ​លោក ហើយ​សូម​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ខ្ញុំ ដោយ​លើកឡើង​អំពី​ខ្ញុំ​នៅចំពោះ​ផារ៉ោន​ផង ដើម្បីឲ្យ​ខ្ញុំ​បាន​ចេញ​ពី​គុក​នេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក៏​ប៉ុន្ដែ ពេល​លោក​បាន​សុខ‌ស្រួល​ហើយ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ សូម​ទូល​ផារ៉ោន​ឲ្យ​ជ្រាប​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក៏​ប៉ុន្តែ ពេល​លោក​បាន​សុខ​ស្រួល​វិញ​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​លោក សូម​មេត្តា​ទូល​ព្រះចៅ​ផារ៉ោន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធ‌នាគារ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ណា​លោក​បាន​សុខ‌សាន្ត​ហើយ នោះ​សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង ហើយ​សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ ក៏​សូម​ដំណាល​ពី​ខ្ញុំ​ទូល​ផារ៉ោន ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក៏​ប៉ុន្តែ ពេល​អ្នក​បាន​សុខ​ស្រួល​វិញ ហើយ​សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​អ្នក សូម​មេត្តា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ឡើង ហើយ​ស្ដារ​តំណែង​របស់លោក​ឡើងវិញ រួច​លោក​នឹង​ថ្វាយ​ពែង​របស់​ផារ៉ោន​ទៅ​ព្រះហស្ត​ទ្រង់ ដូច​ទម្លាប់​ពីមុន កាល​លោក​ជា​មេអ្នកថ្វាយពែង​របស់ទ្រង់​។


ពេលនោះ មេអ្នកថ្វាយពែង​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃនេះ ខ្ញុំព្រះបាទ​នឹកឃើញ​កំហុស​របស់ខ្ញុំព្រះបាទ​ហើយ​។


រួច​គាត់​ក៏​ទូលថា​៖ “ព្រះយេស៊ូវ​អើយ កាលណា​ព្រះអង្គ​យាង​ចូលទៅ​អាណាចក្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង”។


តើ​អ្នក​ត្រូវបាន​ត្រាស់ហៅ​នៅពេលអ្នកជា​ទាសករ​ឬ​? កុំឲ្យ​អ្នក​ខ្វល់​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​អាច​ត្រឡប់ជា​មនុស្សមានសេរីភាព​បាន ចូរ​ធ្វើ​ដូច្នោះ ប្រសើរជាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម