រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។
លោកុប្បត្តិ 35:29 - អាល់គីតាប បន្ទាប់មក គាត់ស្លាប់ ទៅជួបជុំនឹងដូនតារបស់គាត់ ដែលបានស្លាប់ហើយនោះដែរ គឺគាត់ស្លាប់ ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ អេសាវ និងយ៉ាកកូបជាកូននាំគ្នាបញ្ចុះសពគាត់។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។ |
រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។
អ៊ីស្មាអែលរស់បានទាំងអស់មួយរយសាមសិបប្រាំពីរឆ្នាំ។ បន្ទាប់មក គាត់ស្លាប់ទៅជួបជុំនឹងបុព្វបុរស ដែលបានស្លាប់ផុតទៅហើយនោះវិញ។
អេសាវចងគំនុំយ៉ាកកូបយ៉ាងខ្លាំង ព្រោះយ៉ាកកូបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកខ្ញុំនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមខ្ញុំសម្លាប់យ៉ាកកូបចោល»។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
យ៉ាកកូបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ គាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់គាត់។