Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:15 - អាល់គីតាប

15 រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន​យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ឯ​ពួក​ដូនតា​របស់អ្នក​ដោយ​សុខសាន្ត អ្នក​នឹង​ត្រូវគេ​បញ្ចុះ​ក្រោយពី​មាន​អាយុវែង​ល្អ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រី​ឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​បុព្វ‌បុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​មាន​អាយុ​វែង​ល្អ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន‌យូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ឯង​នឹង​ទៅ​ឯ​ពួក​ឰយុកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:15
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក អ៊ីព្រហ៊ីម​ក៏​បាន​បញ្ចុះ​សព​សារ៉ា ជា​ភរិយា ក្នុង​រូង​ភ្នំ នៅ​ចម្ការ​ម៉ាកពេ‌ឡា​ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។


«ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង​ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​ដែល​ទើប​នឹង​ស្លាប់​ទៅ»។


បន្ទាប់​មក គាត់​ស្លាប់ ទៅ​ជួប​ជុំ​នឹង​ដូន​តា​របស់​គាត់ ដែល​បាន​ស្លាប់​ហើយ​នោះ​ដែរ គឺ​គាត់​ស្លាប់ ក្រោយ​ពី​មាន​អាយុ​យឺន​យូរ​សម្បូណ៌​សប្បាយ។ អេសាវ និង​យ៉ាកកូប​ជា​កូន​នាំ​គ្នា​បញ្ចុះ​សព​គាត់។


ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួប​ជុំ​នឹង​ដូន​តា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូន​តា​របស់​យើង»។ យូសុះ​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។


បន្ទាប់​មក យ៉ាកកូប​ផ្តែ​ផ្តាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូន​តា​ក្នុង​រូង​ភ្នំ ដែល​នៅ​ក្នុង​ចម្ការ​របស់​អេប្រូន​ជា​ជន‌ជាតិ​ហេត


នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​តា​អ៊ីព្រហ៊ីម និង​យាយ​សារ៉ា ជា​ភរិយា តា​អ៊ីសា‌ហាក់ និង​យាយ​រ៉ហ្វ៊ីកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។


គឺ​គេ​បាន​យក​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​រូង​ភ្នំ​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​នៅ​ជិត​ម៉ាមរ៉េ។


កាល​ស្តេច​ទត​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​ស៊ូឡៃ‌ម៉ាន​ជា​កូន ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​ទត​ស្លាប់​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ស៊ូឡៃ‌ម៉ាន​ជា​កូន បាន​ឡើង​ស្នង​រាជ្យ ត​ពី​ឪពុក។


យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ស្លាប់​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ទី‌ក្រុង និង​ប្រជា‌ជន​នេះ​ឡើយ»។ ពួក​អ្នក​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ជម្រាប​ស្តេច​វិញ។


វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ពួក​អះលី‌ជំអះ។


បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក អៃយ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕


អ្នក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។


ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។


ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំ នឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុត នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល ឃើញ​ពន្លឺ​ទៀត​ឡើយ។


ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​អុលឡោះ​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ទ្រង់​វិញ​ដែរ។


ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភ‌មង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។


ចំពោះ​អ្នក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​អ្នក​នឹង​បាន​សម្រាក ហើយ​អ្នក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។


«បន្តិច​ទៀត ហារូន​នឹង​ទៅ​ជួប​ជុំ​ដូន​តា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ​បោរ​នឹង​បញ្ជា​របស់​យើង​នៅ​ប្រភព​ទឹក​មេរីបា។


អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ស្លាប់ ទៅ​ជួប​ជុំ​នឹង​សាច់​ញាតិ​របស់​អ្នក​វិញ ដូច​ហារូន​ជា​បង​របស់​អ្នក​ដែរ


“យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត»។


ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។


អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


មនុស្ស​ជំនាន់​នោះ​ក៏​ស្លាប់​អស់​ទៅ ហើយ មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់អុលឡោះ‌តាអាឡា ហើយ​ក៏​មិន​ស្គាល់​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ៊ីស្រ‌អែល​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម