បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
លោកុប្បត្តិ 30:41 - អាល់គីតាប ពេលណាមានសត្វមាំៗ មកជាន់គ្នានៅទីនោះ យ៉ាកកូបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ។ ព្រះគម្ពីរខ្មែរសាកល កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាមានសត្វខ្លាំងៗចង់ជាន់គ្នា លោកយ៉ាកុបតែងដាក់មែកឈើនោះនៅក្នុងប្រឡាយ ចំពីមុខវា ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ |
បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
ចំណែកឯចៀមដែលយ៉ាកកូបញែកទុកដោយឡែកនោះ គាត់ដាក់វាឲ្យមើលសត្វរបស់ឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ គាត់បង្កបង្កើតបានហ្វូងសត្វមួយរបស់គាត់ផ្ទាល់ ហើយគាត់មិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់ឡាបាន់ទេ។
តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា គាត់មិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់ឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់យ៉ាកកូប។