Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពេល​ណា​មាន​សត្វ​មាំៗ​មក​ជាន់​គ្នា​នៅ​ទី​នោះ លោក​យ៉ាកុប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 កាលណា​ហ្វូងសត្វ​ខ្លាំង​ពាក់គ្នា យ៉ាកុប​ក៏​ដាក់​មែកឈើ​ទាំងនោះ​ក្នុង​ស្នូកសត្វ​នៅមុខ​ភ្នែក​របស់​ហ្វូងសត្វ ដើម្បីឲ្យ​វា​ពាក់គ្នា​នៅក្បែរ​មែកឈើ​ទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពេល​ណា​មាន​សត្វ​ខ្លាំង​ៗ​ចង់​ជាន់​គ្នា លោក​យ៉ាកុប​តែង‌ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពេល​ណា​មាន​សត្វ​មាំៗ មក​ជាន់​គ្នា​នៅ​ទី​នោះ យ៉ាកកូប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:41
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែងតែ​ជាន់​គ្នា​នៅ​ពេល​ផឹក​ទឹក។


ចំណែក​ឯ​ចៀម​ដែល​លោក​យ៉ាកុប​ញែក​ទុក​ដោយ​ឡែក​នោះ លោក​ដាក់​វា​ឲ្យ​មើល​សត្វ​របស់​លោក​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ លោក​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​លោក​ផ្ទាល់ ហើយ​លោក​មិន​ទុក​ឲ្យ​វា​នៅ​ឡូក‌ឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ទេ។


តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា លោក​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ សត្វ​ខ្សោយៗ​ជា​កម្មសិទ្ធិ​របស់​លោក​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាកុប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម