Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 កាលណា​ហ្វូងសត្វ​ខ្លាំង​ពាក់គ្នា យ៉ាកុប​ក៏​ដាក់​មែកឈើ​ទាំងនោះ​ក្នុង​ស្នូកសត្វ​នៅមុខ​ភ្នែក​របស់​ហ្វូងសត្វ ដើម្បីឲ្យ​វា​ពាក់គ្នា​នៅក្បែរ​មែកឈើ​ទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពេល​ណា​មាន​សត្វ​ខ្លាំង​ៗ​ចង់​ជាន់​គ្នា លោក​យ៉ាកុប​តែង‌ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពេល​ណា​មាន​សត្វ​មាំៗ​មក​ជាន់​គ្នា​នៅ​ទី​នោះ លោក​យ៉ាកុប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពេល​ណា​មាន​សត្វ​មាំៗ មក​ជាន់​គ្នា​នៅ​ទី​នោះ យ៉ាកកូប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:41
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ដាក់​មែក​ដែល​គាត់​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ នឹង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ហើយ​វា​ក៏​ជាន់​គ្នា​ក្នុង​កាល​ដែល​វា​មក​ផឹក​នោះ


រួច​យ៉ាកុប​ញែក​ចៀម​ចេញ​ពី​គ្នា​ក៏​ដំរង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត នឹង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់​វិញ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ឡាបាន់​ឡើយ


តែ​ចំណែក​ឯ​សត្វ​ណា​ដែល​ខ្សោយ​វិញ នោះ​គាត់​មិន​ដាក់​មែក​ឈើ​នោះ​ទេ ហេតុ​នោះ​បាន​ជា​សត្វ​ណា​ដែល​ខ្សោយៗ​ជា​របស់​ផង​ឡាបាន់ ហើយ​សត្វ​ណា​ដែល​ខ្លាំងៗ​ជា​របស់​ផង​យ៉ាកុប​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម