Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:42 - អាល់គីតាប

42 តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា គាត់​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ​សត្វ​ខ្សោយៗ​ជា​កម្ម‌សិទ្ធិ​របស់​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្ម‌សិទ្ធិ​របស់​យ៉ាកកូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 រីឯ​ចំពោះ​ហ្វូងសត្វ​ខ្សោយ គាត់​មិន​ដាក់​ទេ​។ ដូច្នេះ សត្វ​ខ្សោយ​ៗ​បាន​ទៅជា​របស់​ឡាបាន់ ហើយ​សត្វ​ខ្លាំង​ៗ​បាន​ទៅជា​របស់​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 តែ​ចំណែក​សត្វ​ខ្សោយៗ លោក​មិន​បាន​ដាក់​មែក​ឈើ​នៅ​ទី​នោះ​ទេ។ ដូច្នេះ សត្វ​ខ្សោយៗ​ជា​របស់​លោក​ឡាបាន់ ហើយ​សត្វ​ខ្លាំងៗ​ជា​របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា លោក​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ សត្វ​ខ្សោយៗ​ជា​កម្មសិទ្ធិ​របស់​លោក​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 តែ​ចំណែក​ឯ​សត្វ​ណា​ដែល​ខ្សោយ​វិញ នោះ​គាត់​មិន​ដាក់​មែក​ឈើ​នោះ​ទេ ហេតុ​នោះ​បាន​ជា​សត្វ​ណា​ដែល​ខ្សោយៗ​ជា​របស់​ផង​ឡាបាន់ ហើយ​សត្វ​ណា​ដែល​ខ្លាំងៗ​ជា​របស់​ផង​យ៉ាកុប​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:42
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​មាន​សត្វ​មាំៗ មក​ជាន់​គ្នា​នៅ​ទី​នោះ យ៉ាកកូប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​ឲ្យ​វា​ឃើញ ដើម្បី​ឲ្យ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ។


យ៉ាកកូប​មាន​សម្បត្តិ​ទ្រព្យ កាន់​តែ​ច្រើន​ឡើងៗ។ គាត់​មាន​ហ្វូង​សត្វ​យ៉ាង​បរិបូណ៌ ព្រម​ទាំង​មាន​អ្នក​បម្រើ​ស្រី​ប្រុស មាន​អូដ្ឋ និង​មាន​លា​ជា​ច្រើន​ផង។


ម៉ាឡា‌អ៊ីកាត់​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម