រួចគាត់ឲ្យពួកគេទៅឆ្ងាយពីយ៉ាកកូប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯយ៉ាកកូបវិញ គាត់ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។
លោកុប្បត្តិ 30:37 - អាល់គីតាប យ៉ាកកូបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ាកុបយកមែកស្រស់ៗពីដើមកំញាន ដើមអាល់ម៉ុង និងដើមកៅឡាក់មក បកសំបកជាឆ្នូតសៗ ឲ្យឃើញសាច់សរបស់មែកទាំងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏យកមែករលួស មែកចំបក់ និងក្រចៅស្រស់ៗ មកក្រីសំបកជាកង់ៗ ឲ្យឃើញសាច់សៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយ៉ាកុបគាត់យកមែករលួស ចំបក់ នឹងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស |
រួចគាត់ឲ្យពួកគេទៅឆ្ងាយពីយ៉ាកកូប ចម្ងាយដើរផ្លូវបីថ្ងៃ។ រីឯយ៉ាកកូបវិញ គាត់ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់។
បន្ទាប់មក គាត់យកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។
ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ខ្ញុំឃើញស្វាយចន្ទីមួយមែក»។
ដើមតាត្រៅនៅក្នុងឧទ្យានរបស់អុលឡោះ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាបានដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់អុលឡោះ ល្អដូចដើមតាត្រៅនេះឡើយ។