Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 លោក​យ៉ាកុប​ក៏​យក​មែក​រលួស មែក​ចំបក់ និង​ក្រចៅ​ស្រស់ៗ មក​ក្រី​សំបក​ជា​កង់ៗ ឲ្យ​ឃើញ​សាច់​សៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ពេលនោះ យ៉ាកុប​យក​មែក​ស្រស់​ៗ​ពី​ដើមកំញាន ដើមអាល់ម៉ុង និង​ដើមកៅឡាក់​មក បក​សំបក​ជា​ឆ្នូត​សៗ ឲ្យឃើញ​សាច់ស​របស់​មែក​ទាំងនោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 លោក​យ៉ាកុប​បាន​កាច់​មែក​រាំង មែក​ស្វាយ‌ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នោះ​យ៉ាកុប​គាត់​យក​មែក​រលួស ចំបក់ នឹង​ក្រចៅ​ស្រស់ មក​ក្រី​បក​សំបក ជា​កង់ៗ ឲ្យ​ឃើញ​សាច់​ស

សូមមើលជំពូក ចម្លង

អាល់គីតាប

37 យ៉ាកកូប​បាន​កាច់​មែក​រាំង មែក​ស្វាយ​ចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​ឲ្យ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:37
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​ចេញ​ពី​លោក​យ៉ាកុប​ទៅ ចម្ងាយ​ដើរ​អស់​បី​ថ្ងៃ ឯ​លោក​យ៉ាកុប​ក៏​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ដែល​នៅ​សល់។


លោក​ដាក់​មែក​ដែល​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ និង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែង​ជាន់​គ្នា​នៅ​ពេល​មក​ផឹក


គេ​ភ័យ​ខ្លាច​នឹង​ទី​កន្លែង​ខ្ពស់ៗ ក៏​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ចេញ​ផ្កា ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ ឯ​សេចក្ដី​ប៉ង​ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ព្រោះ​មនុស្ស​តែង​ឆ្ពោះ​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ។


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ឈើ​ចំបក់ មួយ​មែក»។


អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះ នឹង​បិទ​បាំង​វា​មិន​បាន ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ ឥត​មាន​ដើម​ឈើ​ណា​មួយ​ក្នុង​សួន‌ច្បារ​នៃ​ព្រះ ដែល​មាន​លម្អ​ដូច​វា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម