ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 25:11 - អាល់គីតាប

ក្រោយ​អ៊ីព្រហ៊ីម​ស្លាប់​ផុត​ទៅ អុលឡោះ​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសា‌ហាក់ កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​អណ្តូង​ទឹក​ឡាហាយ-រយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​មរណភាព​របស់​អ័ប្រាហាំ ព្រះ​បាន​ប្រទានពរ​អ៊ីសាក​កូនប្រុស​របស់គាត់ ហើយ​អ៊ីសាក​ក៏​រស់នៅ​ជិត​បៀរ-ឡាហាយ-រយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ ព្រះ​បាន​ប្រទាន​ពរ​ឲ្យលោក​អ៊ីសាក កូន​ប្រុស​របស់​លោក ហើយ​លោក​អ៊ីសាក​ក៏​តាំង​ទី​លំនៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ នោះ​ព្រះ‌ទ្រង់​ប្រទាន​ពរ​ឲ្យ​អ៊ីសាក​ជា​កូន​គាត់ អ៊ីសាក​ក៏​នៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 25:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្តាសា​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ដាក់​បណ្តាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ​សារ​អ្នក។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្តូង​ទឹក​នោះ​ថា “អណ្តូង​ឡាហាយ‌រយ”។ អណ្តូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដែស និង​ភូមិ​បារ៉ែដ។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់​គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។


អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ដល់​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​គាត់​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បម្រើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។


នៅ​គ្រា​នោះ អ៊ីសា‌ហាក់​បាន​ចាក​ចេញ​ពី​អណ្តូង​ទឹក​ឡាហាយ‌រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោ‌ស្ថាន​ណេកិប។


អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។


ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​អ្នក។


យូសុះ​ប្រាប់​ទៅ​បងៗ​របស់​គាត់​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ អុលឡោះ​នឹង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំ​ខាន ហើយ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ទ្រង់​សន្យា ថា​នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប»។


ពូជ‌ពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក ដ្បិត​អុលឡោះ​នឹង​ប្រទាន​ពរ ដល់​មនុស្ស​ទៀង​ត្រង់។