សារ៉ាយជម្រាបអ៊ីប្រាំថា៖ «ដោយអុលឡោះតាអាឡាមិនប្រទានឲ្យខ្ញុំមានកូនដូច្នេះ សូមបងទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំ នឹងបានកូនប្រុសមួយតាមរយៈនាង»។ អ៊ីប្រាំក៏ស្តាប់តាមពាក្យសំដីរបស់សារ៉ាយ។
លោកុប្បត្តិ 19:31 - អាល់គីតាប ពេលនោះ បងនិយាយទៅកាន់ពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះ ក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯង ក្នុងលោកនេះឡើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ នាងបងនិយាយនឹងប្អូនថា៖ “ឪពុករបស់យើងចាស់ហើយ ក៏គ្មានមនុស្សប្រុសក្នុងស្រុកនេះចូលមកឯយើងតាមរបៀបពិភពលោកនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងបងនិយាយទៅកាន់ប្អូនថា៖ «ឪពុកយើងចាស់ហើយ គ្មានប្រុសណានៅក្នុងស្រុកនេះ ចូលមកយកយើងធ្វើជាប្រពន្ធដូចគេឯងនៅលើផែនដីនេះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ នាងបងនិយាយទៅកាន់នាងពៅថា៖ «ឪពុកយើងចាស់ហើយ ហើយនៅក្នុងស្រុកនេះក៏គ្មានប្រុសណាមកយកយើងធ្វើជាប្រពន្ធ ដូចគេដូចឯងក្នុងលោកនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ |
សារ៉ាយជម្រាបអ៊ីប្រាំថា៖ «ដោយអុលឡោះតាអាឡាមិនប្រទានឲ្យខ្ញុំមានកូនដូច្នេះ សូមបងទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំ នឹងបានកូនប្រុសមួយតាមរយៈនាង»។ អ៊ីប្រាំក៏ស្តាប់តាមពាក្យសំដីរបស់សារ៉ាយ។
អ៊ីប្រាំបានយកហាជើរ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថា ខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយចៅហ្វាយស្រីរបស់ខ្លួន។
គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។
អាដាមរួមរស់ជាមួយនាងហាវ៉ាជាភិរយា នាងមានផ្ទៃពោះ សំរាលបានកូនមួយ ឈ្មោះកបេល នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះអុលឡោះតាអាឡាប្រទានឲ្យ»។
សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលពួកម៉ាឡាអ៊ីកាត់នាំគ្នាមកយកកូនស្រីៗរបស់ប្រជារាស្រ្តធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវិរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
លោកពេត្រុសនិយាយដូច្នេះ មកពីគាត់ពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។
«ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកដែលស្លាប់នោះ ពុំអាចរៀបការជាមួយអ្នកដទៃបានឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។