ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើអុលឡោះពិតជារំលាយក្រុងនោះមែនឬ? តើទ្រង់មិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិត ដែលរស់នៅក្នុងក្រុងនោះទេឬ?
លោកុប្បត្តិ 18:23 - អាល់គីតាប អ៊ីព្រហ៊ីមចូលទៅជិតអុលឡោះ ហើយបានសួរថា៖ «តើអុលឡោះនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំក៏ចូលទៅជិត ទូលសួរថា៖ “តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតជាមួយមនុស្សអាក្រក់មែនឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំចូលទៅជិតព្រះអង្គ ហើយទូលថា៖ «តើព្រះអង្គនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី |
ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើអុលឡោះពិតជារំលាយក្រុងនោះមែនឬ? តើទ្រង់មិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិត ដែលរស់នៅក្នុងក្រុងនោះទេឬ?
អុលឡោះធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ទ្រង់ធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោស ដោយយុត្តិធម៌!»។
ស្តេចអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់សារ៉ានៅឡើយទេ ស្តេចមានប្រសាសន៍វិញថា៖ «អុលឡោះជាអម្ចាស់ តើនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ?
កាលស្តេចមើលឃើញម៉ាឡាអ៊ីកាត់ប្រហារជីវិតប្រជាជនដូច្នេះ គាត់អង្វរអុលឡោះតាអាឡាថា៖ «ខ្ញុំទេតើដែលបានប្រព្រឹត្តអំពើបាប! ខ្ញុំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមទ្រង់ដាក់ទោសខ្ញុំ និងក្រុមគ្រួសារខ្ញុំចុះ!»។
ប្រសិនបើអុលឡោះស្អប់យុត្តិធម៌ តើទ្រង់គ្រប់គ្រងផែនដីកើតឬ? តើអ្នកហ៊ានថ្កោលទោសទ្រង់ដ៏សុចរិត ជាម្ចាស់ដ៏ឧត្តុង្គឧត្ដមឬ?
តើអុលឡោះបង្ខូចយុត្តិធម៌ឬ តើអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
រីឯខ្ញុំវិញ ខ្ញុំមានសុភមង្គល តែនៅពេលណាខ្ញុំ នៅជាមួយទ្រង់ប៉ុណ្ណោះ ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំផ្ញើជីវិតលើទ្រង់ហើយ ខ្ញុំនឹងប្រកាសអំពីស្នាដៃ ទាំងប៉ុន្មានរបស់ទ្រង់។
កុំយកចិត្តទុកដាក់ស្តាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
អ្នកទាំងពីរក្រាបចុះអោនមុខដល់ដី ទូរអាថា៖ «ឱ អុលឡោះអើយ ទ្រង់ជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើទ្រង់គួរខឹងនឹងសហគមន៍ទាំងមូលឬ?»។
យើងត្រូវនាំគ្នាចូលទៅជិតគាត់ដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកបរិសុទ្ធផង។
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។
ណាពីអេលីយ៉េសជាមនុស្សដូចយើងដែរ គាត់បានទូរអាអស់ពីចិត្ដ សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។