Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:23 - ព្រះគម្ពីរខ្មែរសាកល

23 អ័ប្រាហាំ​ក៏​ចូលទៅជិត ទូល​សួរថា​៖ “តើ​ព្រះអង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​មែន​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​នោះ លោក​អ័ប្រា‌ហាំ​ចូល​ទៅ​ជិត ហើយ​ទូល​ថា៖ «តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​អប្រាហាំ​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «តើ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ័ប្រា‌ហាំ​ក៏​ចូល​ទៅ​ជិត​ទូល​សួរ​ថា តើ​ទ្រង់​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​ផង​ដែរ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ៊ីព្រហ៊ីម​ចូល​ទៅ​ជិត​អុលឡោះ ហើយ​បាន​សួរ​ថា៖ «តើ​អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែលជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅក្នុង​ទីក្រុង​នោះ តើ​ព្រះអង្គ​នឹង​បំផ្លាញ ហើយ​មិន​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ដោយយល់ដល់​មនុស្ស​សុចរិត​ហាសិប​នាក់​ដែល​នៅក្នុង​ទីក្រុងនោះ​ទេ​ឬ​?


សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


រីឯ​អ័ប៊ីម្ម៉ាឡិច​មិន​បាន​ចូលទៅជិត​សារ៉ា​ទេ ដូច្នេះ​ទ្រង់​ទូលថា​៖ “ព្រះអម្ចាស់​នៃទូលបង្គំ​អើយ តើ​ព្រះអង្គ​នឹង​សម្លាប់​ប្រជាជាតិ​មួយ ទោះបីជា​ប្រជាជាតិនោះ​គ្មានទោស​ក៏ដោយ​ឬ​?


រីឯ​ទូលបង្គំ​វិញ ការដែលចូលទៅជិត​ព្រះ គឺជាការ​ល្អ​សម្រាប់​ទូលបង្គំ​; ទូលបង្គំ​បាន​យក​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ទូលបង្គំ ដើម្បី​ប្រកាស​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​៕


ហើយ​ដោយ​ចិត្ត​របស់យើង​ត្រូវបាន​ប្រោះ​សម្អាត​ដោយឈាម ពី​សតិសម្បជញ្ញៈ​សៅហ្មង ព្រមទាំង​រូបកាយ​ត្រូវបាន​លាង​ដោយ​ទឹក​បរិសុទ្ធ ដូច្នេះ​ចូរឲ្យ​យើង​ចូលទៅជិត​ដោយ​ចិត្ត​ពិតត្រង់ និង​ដោយ​ជំនឿ​ដែល​ជឿអស់ពីចិត្ត​។


ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។


អេលីយ៉ា​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​លោក​បាន​អធិស្ឋានទូលសុំ​កុំឲ្យ​បង្អុរភ្លៀង នោះក៏​គ្មាន​ភ្លៀងធ្លាក់​លើ​ផែនដី អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម