នៅថ្ងៃដដែលនោះ អ៊ីព្រហ៊ីមបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់គាត់ ព្រមទាំងអស់អ្នកដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់គាត់ មកខតាន់ស្របតាមអុលឡោះបង្គាប់ដល់គាត់។
លោកុប្បត្តិ 17:9 - អាល់គីតាប អុលឡោះមានបន្ទូលមកអ៊ីព្រហ៊ីមថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នក ដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងអ័ប្រាហាំទៀតថា៖ “រីឯអ្នកវិញ អ្នកត្រូវរក្សាសម្ពន្ធមេត្រីរបស់យើង គឺអ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក រហូតដល់គ្រប់ជំនាន់របស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវកាន់តាមសេចក្ដីសញ្ញារបស់យើង ទាំងអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ គ្រប់តំណរបស់គេតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯងនឹងពូជឯងតរៀងទៅ តាមដំណគេ |
នៅថ្ងៃដដែលនោះ អ៊ីព្រហ៊ីមបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់គាត់ ព្រមទាំងអស់អ្នកដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់គាត់ មកខតាន់ស្របតាមអុលឡោះបង្គាប់ដល់គាត់។
ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ អុលឡោះតាអាឡានឹងប្រោសប្រទានឲ្យអ៊ីព្រហ៊ីម ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុកអំពីគាត់»។
ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។
អុលឡោះតាអាឡាមានចិត្តមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពដំបូន្មានរបស់ទ្រង់។
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។