Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:10 - អាល់គីតាប

10 អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​តទៅ​នេះ គឺ​ត្រូវ​ខតាន់*​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នេះ​ជា​សម្ពន្ធមេត្រី​របស់យើង ដែល​អ្នក​ត្រូវ​រក្សា​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នករាល់គ្នា​ត្រូវ​ទទួលពិធីកាត់ស្បែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នេះ​ជា​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​តាំង​ជា‌មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ អ្នក​ត្រូវ​កាន់​តាម គឺ​ថា ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​តែ​កាត់​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​ត​ទៅ​នេះ គឺ​ត្រូវ​កាត់​ស្បែក*​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នេះ​ជា​សេចក្ដី​សញ្ញា​របស់​អញ ដែល​ឯង នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ខតាន់​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។


នៅ​ថ្ងៃ​ដដែល​នោះ អ៊ីព្រហ៊ីម​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​គាត់ មក​ខតាន់​ស្រប​តាម​អុលឡោះ​បង្គាប់​ដល់​គាត់។


ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់ ឬ​អ្នក​ក្រៅ​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ខតាន់​ជា​មួយ​គាត់​ដែរ។


ពេល​អ៊ីសា‌ហាក់ ជា​កូន កើត​បាន​ប្រាំ​បី​ថ្ងៃ អ៊ីព្រហ៊ីម​ខតាន់​ឲ្យ ស្រប​តាម​ហ៊ូកុំ​របស់​អុលឡោះ។


យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​អ្នក​សុខ​ចិត្ត​ខតាន់​ដូច​យើង គឺ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​អ្នក។


ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​ពួក​យើង​ខតាន់​ដូច​ពួក​គេ​ដែរ។


ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​រំលង ជូនអុលឡោះ‌តាអាឡា​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​ខតាន់​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​ខតាន់​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​រំលង​ជា​ដាច់​ខាត។


សាទី​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម ខតាន់​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​ម៉ូសា ទាំង​ពោល​ថា៖ «ដោយ​សារ​ឈាម​នេះ អ្នក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។


អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​ខតាន់​ជូនអុលឡោះ‌តាអាឡា ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង! បើ​មិន​ដូច្នេះ​ទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោ‌សន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។


ម៉ូសា​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​ខតាន (តាម​ពិត គឺ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ​មិន​មែន​ម៉ូសា​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់។


បន្ទាប់​មក អុលឡោះ​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី​ឲ្យ​អ៊ី‌ព្រហ៊ីម ដោយ​យក​ពិធី​ខតាន់​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ី‌សាហាក់​កើត​បាន​ប្រាំ​បី​ថ្ងៃ អ៊ី‌ព្រហ៊ីម​ជា​ឪពុក បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ។ អ៊ី‌សាហាក់​ក៏​បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ​យ៉ាកកូប ហើយ​យ៉ាកកូប​ក៏​បាន​ធ្វើ​ពិធី​ខតាន់​ឲ្យ​បុព្វ‌បុរស​ទាំង​ដប់‌ពីរ​នាក់​ដែរ។


សាសន៍​យូដា​ដ៏​ពិត​ប្រាកដ មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​ខតាន់​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ


អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប


ដ្បិត​យើង​យល់​ថា អុលឡោះ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។


មាន​អុលឡោះ​តែ​មួយ​ប៉ុណ្ណោះ ដែល​រាប់​សាសន៍​យូដា​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​រាប់​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


អស់​អ្នក​ដែល​ចង់​បាន​កិត្ដិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង​ប្អូន​ឲ្យ​ខតាន់​ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​អាល់ម៉ា‌ហ្សៀស​ប៉ុណ្ណោះ។


ដូច្នេះ សូម​បង​ប្អូន​ចង​ចាំ​ថាៈ ពី​ដើម​បង​ប្អូន​កើត​មក​ជា​សាសន៍​ដទៃ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​ខតាន់» ហៅ​បង​ប្អូន​ថា «ពួក​មិន​ខតាន់» ព្រោះ​គេ​សំគាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។


ចូរ​ជូន​ចិត្ត​គំនិត​ទៅ​អុលឡោះ ហើយ​កុំ​មាន​ចិត្ត​រឹង​រូស​ឲ្យ​សោះ


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ជូន​ចិត្ត​គំនិត​ដល់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។


ដ្បិត​យើង​ឯ​ណេះ​វិញ​ទេ ដែល​ជា​អ្នក​ខតាន់​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​រស‌អុលឡោះ យើង​អួត‌អាង​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ចូរ​អ្នក​យក​ថ្ម​មក​ដាប់​ធ្វើ​ជា​កាំបិត រួច​ធ្វើ​ពិធី​ខតាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី​ម្តង​ទៀត»។


រីឯ​មូល​ហេតុ​ដែល​នាំ​ឲ្យ​យ៉ូស្វេ​ធ្វើ​ពិធី​ខតាន់​ឲ្យ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជា‌ជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចំបាំង​បាន​ស្លាប់​តាម​វាល​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម