នៅថ្ងៃដដែលនោះ អ៊ីព្រហ៊ីមបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់គាត់ ព្រមទាំងអស់អ្នកដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់គាត់ មកខតាន់ស្របតាមអុលឡោះបង្គាប់ដល់គាត់។
លោកុប្បត្តិ 17:12 - អាល់គីតាប នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែខតាន់គ្រប់ៗគ្នា។ ព្រះគម្ពីរខ្មែរសាកល ក្មេងប្រុសដែលមានអាយុប្រាំបីថ្ងៃក្នុងចំណោមអ្នករាល់គ្នា ត្រូវតែទទួលពិធីកាត់ស្បែក គឺគ្រប់ទាំងមនុស្សប្រុសគ្រប់ជំនាន់របស់អ្នករាល់គ្នា ទាំងអ្នកដែលកើតក្នុងផ្ទះ ទាំងអ្នកដែលទិញដោយប្រាក់ពីជនបរទេសណាក៏ដោយដែលមិនមែនជាពូជពង្សរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងកូនប្រុសៗនៅគ្រប់តំណតទៅ ទោះបើកើតនៅក្នុងផ្ទះរបស់អ្នក ឬក៏បានយកប្រាក់ទិញពីសាសន៍ដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ពេលកើតមកបានប្រាំបីថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ |
នៅថ្ងៃដដែលនោះ អ៊ីព្រហ៊ីមបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់គាត់ ព្រមទាំងអស់អ្នកដែលគាត់បានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់គាត់ មកខតាន់ស្របតាមអុលឡោះបង្គាប់ដល់គាត់។
ពេលអ៊ីសាហាក់ ជាកូន កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមខតាន់ឲ្យ ស្របតាមហ៊ូកុំរបស់អុលឡោះ។
ទាសករដែលអ្នករាល់គ្នាទិញមកអាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីខតាន់ឲ្យជាមុនសិន។
រីឯកូនដំបូងរបស់គោ និងចៀមក៏ត្រូវញែកទុកឲ្យយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមឲ្យនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកឲ្យយើង។
ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីខតានឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការីយ៉ា”ដូចឪពុកដែរ
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីខតានឲ្យកូន គេដាក់ឈ្មោះថា «អ៊ីសា» ជាឈ្មោះដែលម៉ាឡាអ៊ីកាត់បានប្រាប់នាងម៉ារីយំ មុនពេលមានផ្ទៃពោះ។
បន្ទាប់មក អុលឡោះបានប្រោសប្រទានសម្ពន្ធមេត្រីឲ្យអ៊ីព្រហ៊ីម ដោយយកពិធីខតាន់ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាអ៊ីសាហាក់កើតបានប្រាំបីថ្ងៃ អ៊ីព្រហ៊ីមជាឪពុក បានធ្វើពិធីខតាន់ឲ្យ។ អ៊ីសាហាក់ក៏បានធ្វើពិធីខតាន់ឲ្យយ៉ាកកូប ហើយយ៉ាកកូបក៏បានធ្វើពិធីខតាន់ឲ្យបុព្វបុរសទាំងដប់ពីរនាក់ដែរ។
សាសន៍យូដាដ៏ពិតប្រាកដ មិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការខតាន់ដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ
គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី