Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ ទោះ​បើ​កើត​នៅ​ផ្ទះ ឬ​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ណា​ដទៃ ដែល​មិន​មែន​ជា​ពូជ​ឯង​ក្តី ដល់​កើត​មក​បាន​៨​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ក្មេងប្រុសដែលមាន​អាយុ​ប្រាំបី​ថ្ងៃ​ក្នុងចំណោម​អ្នករាល់គ្នា ត្រូវតែ​ទទួលពិធីកាត់ស្បែក គឺ​គ្រប់ទាំង​មនុស្សប្រុស​គ្រប់ជំនាន់​របស់អ្នករាល់គ្នា ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស​ណាក៏ដោយ​ដែល​មិនមែន​ជា​ពូជពង្ស​របស់អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​គ្រប់​តំណ​ត​ទៅ ទោះ​បើ​កើត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ឬក៏​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ពេល​កើត​មក​បាន​ប្រាំបី​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្ដី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្ដី ត្រូវ​តែ​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​តទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្តី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ត្រូវ​តែ​ខតាន់​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ាអែល​កូន​ខ្លួន ព្រម​ទាំង​មនុស្ស​ប្រុសៗ​ដែល​បាន​កើត​នៅ​ផ្ទះ​ខ្លួន នឹង​មនុស្ស​ដែល​បាន​ទិញ​ដោយ​ប្រាក់​ផង គឺ​គ្រប់​ទាំង​ប្រុសៗ​នៅ​ក្នុង​ពួក​ផ្ទះ​គាត់​ទាំង​ប៉ុន្មាន មក​កាត់​ស្បែក​ស្រោម​ចុង​ស្វាស​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង ដូច​ជា​ព្រះ​បាន​បង្គាប់​មក


លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ‌ទ្រង់​បង្គាប់​មក


តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន


ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។


លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ចេញ


ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក


លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។


ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​ឰយុកោ​ទាំង​១២​នាក់។


ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ


ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម