នេះជាបញ្ជីរាយនាមកូនចៅថេរ៉ា។ ថេរ៉ាបង្កើតអ៊ីប្រាំ ណាឃរ និងហារ៉ាន។ ហារ៉ានបង្កើតឡូត។
លោកុប្បត្តិ 12:4 - អាល់គីតាប អ៊ីប្រាំក៏ចេញដំណើរទៅ តាមបន្ទូលរបស់អុលឡោះតាអាឡា ហើយឡូតក៏ទៅជាមួយគាត់ដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអាប់រ៉ាមក៏ចេញទៅ ដូចព្រះយេហូវ៉ាបានបង្គាប់ ហើយឡុតក៏ទៅជាមួយដែរ។ កាលអាប់រ៉ាមចេញពីស្រុកខារ៉ានទៅ លោកមានអាយុចិតសិបប្រាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ |
នេះជាបញ្ជីរាយនាមកូនចៅថេរ៉ា។ ថេរ៉ាបង្កើតអ៊ីប្រាំ ណាឃរ និងហារ៉ាន។ ហារ៉ានបង្កើតឡូត។
ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
នៅពេលដែលហាជើរបង្កើតអ៊ីស្មាអែលជូនគាត់នោះ អ៊ីប្រាំមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
ពេលសារ៉ាយជាភរិយា យកហាជើរជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យអ៊ីប្រាំជាស្វាមី ធ្វើជាប្រពន្ធ អ៊ីប្រាំរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។
អ៊ីព្រហ៊ីមក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកហារ៉ាន។ ក្រោយពេលឪពុករបស់លោកបានស្លាប់ផុតទៅ អុលឡោះបាននាំគាត់ចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។
ដោយសារជំនឿ អ៊ីព្រហ៊ីមស្ដាប់បង្គាប់អុលឡោះដែលបានត្រាស់ហៅគាត់ ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលគាត់នឹងទទួលទុកជាមត៌ក។ គាត់ចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។