លោកុប្បត្តិ 11:27 - អាល់គីតាប27 នេះជាបញ្ជីរាយនាមកូនចៅថេរ៉ា។ ថេរ៉ាបង្កើតអ៊ីប្រាំ ណាឃរ និងហារ៉ាន។ ហារ៉ានបង្កើតឡូត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 នេះជាវង្សត្រកូលរបស់ថេរ៉ា: ថេរ៉ាបានបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបានបង្កើតឡុត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 នេះជាដំណវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ នឹងហារ៉ាន ហើយហារ៉ានបង្កើតឡុត សូមមើលជំពូក |
ថេរ៉ាបាននាំអ៊ីប្រាំជាកូន និងឡូតដែលជាកូនរបស់ហារ៉ាន ហើយត្រូវជាចៅរបស់គាត់ ព្រមទាំងនាំសារ៉ាយ ជាកូនប្រសារស្រី ដែលត្រូវជាភរិយារបស់អ៊ីប្រាំ កូនប្រុសរបស់គាត់ ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរ នៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកគាត់បាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ