Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 11:31 - អាល់គីតាប

31 ថេរ៉ា​បាន​នាំ​អ៊ីប្រាំ​ជា​កូន និង​ឡូត​ដែល​ជា​កូន​របស់​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​គាត់ ព្រម​ទាំង​នាំ​សារ៉ាយ ជា​កូន​ប្រសារ​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​អ៊ីប្រាំ កូន​ប្រុស​របស់​គាត់ ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​គាត់​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 11:31
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។


ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។


អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។


នៅ​ពេល​អ៊ីប្រាំ ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ គាត់​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ គាត់​បាន​នាំ​សារ៉ាយ​ជា​ភរិយា និង​ឡូត​ជា​ក្មួយ​ទៅ​ជា​មួយ។ គាត់​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​គាត់​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​គាត់​ទិញ​បាន​នៅ​ស្រុក​ហារ៉ាន ទៅ​ជា​មួយ​ដែរ។ ពួក​គាត់​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ


គេ​ក៏​នាំ​ឡូត ជា​ក្មួយ​អ៊ីប្រាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ ឡូត​រស់​នៅ​ក្នុង​ក្រុង​សូដុម។


អុលឡោះ​មាន​បន្ទូល​មក​គាត់​ទៀត​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​សម្បត្តិ»។


អ្នក​បម្រើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ចៅ‌ហ្វាយ​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ចៅ‌ហ្វាយ​គាត់ ទៅ​ជា​មួយ​ផង។


គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។


ឥឡូវ​នេះ​កូន​អើយ ចូរ​ស្តាប់​ម្តាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន​នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។


យ៉ាកកូប​ចាក​ចេញ​ពី​ក្រុង​បៀរ‌សេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន់។


ពេល​ពួក​អយ្យ‌កោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! គឺ​ទ្រង់​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម និង​នាំ​គាត់​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ ហើយ​ទ្រង់​ប្រទាន​នាម​គាត់​ថា​អ៊ីព្រហ៊ីម។


អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​គាត់​ថា៖ «មាន​ជន‌ជាតិ​ខាល់ដេ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។


ពេល​អយ្យកោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។


ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​គាត់​នឹង​ទទួល​ទុក​ជា​មត៌ក។ គាត់​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម