នេះជាហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសា នៅលើភ្នំស៊ីណៃ។
លេវីវិន័យ 27:34 - អាល់គីតាប នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាក្រិត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សំរាប់ពួកកូនចៅអ៊ីស្រាអែល។:៚ |
នេះជាហ៊ូកុំដែលអុលឡោះតាអាឡាប្រទានមកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសា នៅលើភ្នំស៊ីណៃ។
អុលឡោះតាអាឡាប្រគល់ហ៊ូកុំទាំងនេះមកម៉ូសានៅភ្នំស៊ីណៃ នាថ្ងៃដែលទ្រង់បង្គាប់ឲ្យជនជាតិអ៊ីស្រអែលយកជំនូនមកជូនអុលឡោះនៅវាលរហោស្ថានស៊ីណៃ។
នៅថ្ងៃទីមួយ ខែពិសាខ នៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅវាលរហោស្ថានស៊ីណៃ ក្នុងជំរំជួបអុលឡោះតាអាឡាដូចតទៅនេះ៖
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលគេជូននៅលើភ្នំស៊ីណៃ គឺជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
នេះជាបញ្ជីរាយនាមកូនចៅរបស់ហារូន និងម៉ូសា នៅគ្រាដែលអុលឡោះតាអាឡាមានបន្ទូលមកម៉ូសានៅលើភ្នំស៊ីណៃ។
នេះជាបទបញ្ជា និងហ៊ូកុំផ្សេងៗដែលអុលឡោះតាអាឡាបានបង្គាប់មកជនជាតិអ៊ីស្រអែលតាមរយៈម៉ូសានៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល នូវបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ថ្លែងប្រាប់ពួកគេ
ម៉ូសាកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ហើយនិយាយថា៖ «អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក នូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡាធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងមន្ត្រី ព្រមទាំងប្រជារាស្ត្រទាំងអស់នៅស្រុកអេស៊ីប។
ម៉ូសាបានប្រកាសអំពីដំបូន្មាន ហ៊ូកុំប្រាប់ជនជាតិអ៊ីស្រអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។