ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:8 - អាល់គីតាប

«ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់​សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ឯង​រាប់​ឆ្នាំ​ឈប់​សំរាក​៧​ដង គឺ​ជា​៧​ឆ្នាំ​៧​ដង ត្រូវ​ឲ្យ​រំលង​ពេល​ឆ្នាំ​ឈប់​សំរាក​អស់​៧ ឲ្យ​បាន​គ្រប់​៤៩​ឆ្នាំ

សូមមើលជំពូក



លេវី‌វិន័យ 25:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​អុលឡោះ​បង្ហើយ​កិច្ច‌ការ​ដែល​ទ្រង់​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ច‌ការ​ទាំង​នោះ​មក អុលឡោះ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។


រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​នាម​ទ្រង់ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ទ្រង់


ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។


ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្តាប់​ស្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។


រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគ​ផល​ពី​ដី​ជា​ចំណី​ដែរ»។


នៅ​ខែទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស​ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។


លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹកដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើងខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។