Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 23:15 - អាល់គីតាប

15 ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្តាប់​ស្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 «ចាប់​ពី​ក្រោយ​ថ្ងៃ​សប្ប័ទ​នោះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​យក​កណ្ដាប់​មក​ថ្វាយ​ជា​តង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​ប្រាំពីរ​ថ្ងៃ​ឈប់​សម្រាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំ‌ពីរ​អាទិត្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 23:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប នៅ​ពេល​ចាប់​ផ្តើម​ច្រូត​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគ​ផល​នៅ​ចុង​ឆ្នាំ។


«ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។


«នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ជូនអុលឡោះ‌តាអាឡា ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហាសិប ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។


នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម