Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:16 - អាល់គីតាប

16 រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​នាម​ទ្រង់ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពួកគេ​ត្រេកអរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ហើយក៏​ត្រូវបាន​តម្កើងឡើង​ក្នុង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ម្ចាស់​ដ៏‌វិសុទ្ធ! អស់​អ្នក​ស្វែង​រក​អុលឡោះ‌តាអាឡា​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!


សំឡេង​របស់​អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ អុលឡោះ‌តាអាឡា​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។


សំឡេង​របស់​អុលឡោះ‌តាអាឡា បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។


យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ទ្រង់ យើង​ទុក​ចិត្ត​លើ​នាម​ដ៏‌វិសុទ្ធ*​របស់​ទ្រង់។


ខ្ញុំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់ ទុក​ក្នុង​ចិត្ត​ខ្ញុំ​ទាល់​តែ​សោះ ខ្ញុំ​តែងតែ​ប្រកាស​ពី​ចិត្ត ស្មោះ​ត្រង់​របស់​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ទ្រង់​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។


ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរី‌រុង‌រឿង​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង នាម​របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច។ - សម្រាក


ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​នាម​ទ្រង់។


កូន​ចៅ​របស់​យ៉ាកកូប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់អុលឡោះ‌តាអាឡា!


យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


«ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។


នៅ​ខែទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាស​ពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។


ខ្ញុំ​មាន​ចិត្ដ​អំណរ​យ៉ាង​ខ្លាំង ព្រោះ​អុលឡោះ​ជា​ម្ចាស់​សង្គ្រោះ​របស់​ខ្ញុំ


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​គាត់។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​ហ៊ូកុំ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​អាល់ម៉ា‌ហ្សៀស ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​អុលឡោះ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម