Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 36:4 - អាល់គីតាប

4 លុះ​ដល់​ឆ្នាំ​មេត្តា‌ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹកដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើងខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លុះ​ចូល​ដល់​ឆ្នាំ​ប្រោស​លោះ សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​បាន​រៀប​ការ ហើយ​មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​របស់​កុល‌សម្ព័ន្ធ​ឪពុក​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ដល់​ឆ្នាំ​សោមនស្ស នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មរដក​របស់​គេ​នឹង​ត្រូវ​រាប់​បញ្ចូល ក្នុង​មរដក​របស់​ពូជ​អំបូរ​ណា​ដែល​គេ​ចូល​នោះ ហើយ​នឹង​ត្រូវ​ដក​ចេញ​ពី​មរដក​របស់​ពួក​ឰយុកោ​នៃ​ពូជ​អំបូរ​យើង​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង




ជន‌គណនា 36:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែលអុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ម្ចាស់​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ


អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្តាច់​ឲ្យ​គេ​រហូត​បាន​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្ម‌សិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរ‌ទេស ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​លើ​ដី​របស់​យើង។


«ចូរ​រាប់​ឆ្នាំ​សម្រាក​ប្រាំ‌ពីរ​ដង គឺ​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង សរុប​ទាំង​អស់ សែ‌សិប‌ប្រាំ‌បួន​ឆ្នាំ។


បើ​ពួក​នាង​រៀប​ការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូន​តា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ​ដោយ​ការ​ចាប់​ឆ្នោត​នោះ​នឹង​ថយ​ចុះ។


ម៉ូសា​នាំ​យក​ពាក្យ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម