ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
លេវីវិន័យ 25:18 - អាល់គីតាប ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង ចូរធ្វើតាមហ៊ូកុំរបស់យើងនោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់យើង ហើយរក្សាសេចក្ដីបញ្ញត្តិរបស់យើងទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រតិបត្តិតាមច្បាប់របស់យើង ចូរធ្វើតាមវិន័យរបស់យើង នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត |
ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។
ពេលខ្ញុំចូលដំណេក នោះខ្ញុំនឹងដេកលក់ដោយសុខសាន្តភ្លាម ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានតែទ្រង់ទេ ដែលធ្វើឲ្យខ្ញុំរស់នៅ ដោយសុខដុមរមនា។
នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។ គេជូននាមស្តេចនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
អ្នកទាំងនោះប្រកាសបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែលអុលឡោះតាអាឡាប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាជារៀងរហូត។
នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
ចូរប្រតិបត្តិតាមហ៊ូកុំរបស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នាមកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នកក៏មិនត្រូវយកពូជស្រូវពីរប្រភេទមកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។
ចូរប្រតិបត្តិតាមហ៊ូកុំ និងវិន័យទាំងប៉ុន្មានរបស់យើង។ ចូរនាំគ្នាប្រតិបត្តិតាម។ យើងជាអុលឡោះតាអាឡា»។
ដីនឹងផ្តល់ភោគផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខសាន្តក្នុងស្រុក។
អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ទ្រង់នឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។
ចំពោះកូនចៅពុនយ៉ាមីន គាត់ថ្លែងថា: អុលឡោះតាអាឡាស្រឡាញ់ពុនយ៉ាមីនណាស់ គេនៅជាមួយទ្រង់យ៉ាងកក់ក្តៅ អុលឡោះតាអាឡាការពារគេជានិច្ច ហើយទ្រង់នៅជាមួយគេ។
អ៊ីស្រអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់យ៉ាកកូបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។