ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា។
លេវីវិន័យ 2:9 - អាល់គីតាប អ៊ីមុាំយកជំនូនមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវយកមួយចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា |
ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកបម្រើ របស់ទ្រង់រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយគាត់បានប្រគល់ជីវិត ធ្វើជាគូរបានលោះបាបសម្រាប់អ្នកដទៃ ទ្រង់នឹងធ្វើឲ្យគាត់មានពូជពង្ស ទ្រង់នឹងបន្តអាយុជីវិតរបស់គាត់ ហើយអុលឡោះតាអាឡានឹងសម្រេចតាមបំណង របស់ទ្រង់តាមរយៈគាត់។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
អ៊ីមុាំយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ទៅដុតនៅលើអាសនៈទុកជាទីរំលឹក។ នេះជាជំនូនដែលគេដុតជូនអុលឡោះតាអាឡា»។
ហើយយកជំនូននោះមកជូនពួកអ៊ីមុាំជាកូនហារូន។ គេត្រូវយកម្សៅពេញមួយក្តាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចអ៊ីមុាំម្នាក់យកជំនូននេះ ទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
អ្នកត្រូវនាំយកជំនូនជាធញ្ញជាតិដែលចំអិនហើយនោះ មកជូនអុលឡោះតាអាឡា គឺលើកជូនអ៊ីមុាំ ហើយអ៊ីមុាំយកជំនូននោះឆ្ពោះទៅអាសនៈ។
ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំបុ័ងទាំងនោះ ទុកទីរំលឹកនៅចំពោះអុលឡោះតាអាឡា។
គាត់ពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
គេយកម្សៅនោះទៅជូនអ៊ីមុាំ។ អ៊ីមុាំយកម្សៅពេញមួយក្តាប់ទុកជាទីរំលឹក ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយគូរបានឯទៀតៗដែលគេដុតនៅចំពោះអុលឡោះតាអាឡា។ នេះជាគូរបានរំដោះបាប។
អ៊ីមុាំមួយនាក់យកម្សៅម៉ដ្តមួយក្តាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
អ៊ីមុាំត្រូវយកជំនូនម្សៅមួយក្តាប់ ធ្វើជាទីរំលឹក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបគាត់បង្គាប់ឲ្យស្ត្រីនោះផឹកទឹក។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។