Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 2:16 - អាល់គីតាប

16 អ៊ីមុាំ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក។ នេះ​ជា​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សង្ឃ​ម្នាក់​នឹង​យក​ស្រូវ​បុក​មួយ​ចំណែក​នឹង​ប្រេង​ខ្លះ និង​កំញាន​ទាំង‌អស់​ពី​តង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បូជា‌ចារ្យ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំឭក។ នេះ​ជា​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សង្ឃ​ម្នាក់​នឹង​យក​ស្រូវ បុក​១​ចំណែក​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ទាំង​អស់​ពី​ដង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 2:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ ឡើង​ទៅ​ដល់​ទ្រង់ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ខ្ញុំ ដូច​ជំនូន​នៅ​ពេល​ល្ងាច!


រស​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិតអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អ្នក​អាច​ជូន​ជំនូន​ទាំង​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ជំនូន​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ជូន​នៅ​លើ​អាសនៈ ទុក​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។


ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ ទុក​ជា​ជំនូន​ផល​ដំបូង។


ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។


អ៊ីមុាំ​យក​ជំនូន​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម